
លោក ហ៊ុន សែន ទម្លាយរឿងចាប់ខ្លួនលោក ប៉ែន សុវណ្ណ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទម្លាយថា ការចាប់ខ្លួនលោក ប៉ែន សុវណ្ណ កាលពីជាង៤០ឆ្នាំមុន ដោយសារតែអតីតនាយករដ្ឋមន្ត្រីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជារូបនោះ មានផែនការក្បត់បក្ស និងបានសាងកំហុសជាច្រើនទៀត រួមទាំងការច្បាមអំណាចក្នុងជួររដ្ឋាភិបាល។