រដ្ឋាភិបាលអនុញ្ញាតឲ្យពលរដ្ឋប្រើប្រាស់ប័ណ្ណបើកបរអចិន្ត្រៃយ៍បានចំនួន១០ឆ្នាំទៀត
ក្នុងសេចក្តីជូនដំណឹងដែលចេញថ្ងៃទី១៥ មីនានេះ ក្រសួងសាធារណការបានឲ្យដឹងថាក្រសួងនៅតែទទួលស្គាល់អ្នកដែលបានប្រើប្រាស់ប័ណ្ណបើកបរដែលមានសុពលភាពអចិន្ត្រៃយ៍ ដោយអាចប្រើប្រាស់ប័ណ្ណប្រភេទនេះបាន១០ឆ្នាំទៀត។ ក្រសួងបន្តថាអ្នកដែលប្រើប្រាស់បណ្ណដែលមានសុពលភាព៦០ឆ្នាំ ដែលគិតពីឆ្នាំកំណើត អាចប្រើប្រាស់ប័ណ្ណនេះបានរហូតដល់អស់សុពលភាព។