
សង្គមស៊ីវិលយល់ថា បើសិនកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) នោះជាកំហុសរបស់មេដឹកនាំ
អ្នកឃ្លាំមើលសង្គម លើកឡើងថា ការមិនព្រមស្ដារស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ដែលនាំទៅដល់ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» របស់សហភាពអឺរ៉ុបទាំងស្រុងនោះ ជាកំហុសឆ្គងធំមួយរបស់មេដឹកនាំកម្ពុជា ព្រោះការបាត់បង់នោះនឹងធ្វើឱ្យប្រទេសជាតិខាតបង់។