ក្រុមអង្គការជំរុញទៅ​រដ្ឋាភិបាល​ឲ្យ​បង្ហាញឆន្ទៈ​ពន្លឿនការកែច្បាប់បើកលំហ​សេរីភាពសង្គមស៊ីវិលឡើងវិញ

អង្គការមួយចំនួនដែលគ្រោងជួបក្រសួងមហាផ្ទៃជាថ្មីទៀត​នៅសប្តាហ៍ក្រោយ បាននិយាយប្រហាក់ប្រហែលគ្នាថា ពួកគេចង់ឃើញក្រសួងសាមី​មួយនេះ បង្ហាញឆន្ទៈពិតក្នុងនាមជាអ្នកសម្របសម្រួលឲ្យកែច្បាប់ ដើម្បីបើកលំហសេរីភាពតបតាមរដ្ឋធម្មនុញ្ញឡើងវិញ ក្រោយពីរដ្ឋាភិបាលបានដាក់ឲ្យប្រើ​ច្បាប់មួយដែលពួកគេថា បានធ្វើឲ្យលំហប្រជាធិបតេយ្យរួមតូច។

នា​យ​ក​​រ​ដ្ឋ​​មន្ត្រី​​រំ​​ឭក​​មន្ត្រីឲ្យចូលរួម​ជំ​​រុ​ញ​​​​ប្រ​​ជា​​ធិ​​ប​​​តេ​យ្យ​ឲ្យបានពេញ​លេញ​​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកមន្ត្រីជាថ្មីទៀត ឲ្យចូលរួមជំរុញ ប្រជា​ធិប​តេ​​​​យ្យ​ពេ​ញលេ​ញ​មួ​យនៅ​កម្ពុ​ជា​​ ខណៈ​បក្ស​​ប្រ​ឆាំ​​ងធំមួយត្រូវបានតុលាការប្រកាសរំលាយចោល និងគ្មានឈ្មោះប្រកួតការ​ឆ្នោតនៅអា​​​​ណត្តិថ្មីនេះ។

អ្នក​តាម​ដាន​ថា​អាណត្តិ​ទី​៥​នេះ​សភា​បាន​រួម​ចំណែក​រុញ​ប្រជាធិបតេយ្យ​ឲ្យ​ដើរ​ថយ​ក្រោយ

អ្នកឃ្លាំមើលមួយចំនួន បង្ហាញការយល់ឃើញ របស់ពួកគេថានៅអាណត្តិទី៥នេះរដ្ឋស​ភាបានចូលរួមចំណែករុ​ញលទ្ធិប្រជាធិ​ប​តេ​​យ្យឲ្យ​ដើរថយក្រោយ តាមរយៈធ្វើច្បាប់នានាកម្រិតសិទ្ធិអង្គការសង្គមស៊ីវិល និងរឹបអូសអាសនៈគណបក្សប្រឆាំងជាដើម។

អ្នក​ឃ្លាំ​មើល​ថា​ ការ​បោះឆ្នោត​ខាង​មុខ​អាច​មិន​ឆ្លុះ​បញ្ចាំង​ពី​គោលការណ៍​ប្រជាធិបតេយ្យ​ 

សង្គមស៊ីវិលយល់ថា ការបោះឆ្នោតថ្នាក់ជាតិខាងមុខ ដែលគ្មានអតីតបក្សប្រឆាំងចូលរួម នឹងមិនឆ្លុះបញ្ចាំងគោលការណ៍ប្រជាធិបតេយ្យនោះទេ ដោយសារ ពលរដ្ឋពិបាកជ្រើសរើសគណបក្សនយោបាយ ដែលពួកគេពេញចិត្ត។

ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត (ពៅ មេត្តា)

អ្នក​តាម​ដាន​បា​រម្ភ​ថា​​​ប្រ​ជា​ធិ​​ប​​តេ​យ្យ​នៅ​​​តែ​​រួ​​ម​​តូ​​ច​​ទោះ​មា​ន​ប​​ក្ស​ថ្មី​ៗ​ច្រើ​ន​ចូ​ល​រួ​ម​បោះ​ឆ្នោត​

អ្នកតាមដានមួយចំនួន បង្ហាញការព្រួយបារម្ភថា ប្រជាធិបតេយ្យនៅកម្ពុជា នៅតែ​បន្ត​ដើ​​រ​លើ​​ផ្លូ​វដ៏តូចចង្អៀត ទោះ​បីមាន​គណ​ប​​ក្ស​​នយោបាយថ្មីៗជាច្រើន បានចូលរួមប្រកួតកា​របោះ​ឆ្នោត​ សម្រាប់អាណត្តិថ្មីនេះក៏ដោយ។

ពលរដ្ឋ​ថៃ​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី​ទៀត​ទាម​ទារឲ្យ​មាន​​ការ​បោះ​ឆ្នោត​

ប្រជាពលរដ្ឋ​ថៃ​នៅព្រឹកថ្ងៃ​អង្គារនេះ​ផ្ទុះ​ការតវ៉ា​នៅ​កណ្តាល​ទីក្រុង​បាង​កក  ដើម្បី​ទាមទារ​ឲ្យរដ្ឋាភិបាល​យោធា​ រៀប​ចំ​ការបោះឆ្នោត​ឡើង​វិញ។​

EUពិចារណាចាត់វិធានការបន្ថែមបើស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជាមិនប្រសើរឡើង

សភាអឺរ៉ុប(EU)​ប្រកាសថា ស្ថាប័ននេះបានចាត់គណៈកម្មការជំនាញ​តាមស្ថានភាព នយោបាយនៅកម្ពុជាយ៉ាងស្និទ្ធហើយថា នឹងពិចារណាដាក់វិធានការជាក់លាក់បន្ថែមទៀត បើសិនជាមិនមានភាពប្រសើរឡើង ……

លោក ហ៊ុន សែន និង​លោក សម រង្ស៊ី

លោក ហ៊ុន សែន ហៅ​អ្នក​ណែ​នាំ​​ពល​រដ្ឋមិន​ឲ្យ​ទៅ​បោះឆ្នោតថា​ជា​អ្នក​​បំផ្លាញ​ប្រជា​ធិបតេយ្យ

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ហៅ​អ្នក​ណែ​នាំ​ពល​រដ្ឋ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោតថ្នាក់​ជាតិ​ខាង​មុខ​ថា ជា​ជន​អគតិ​ និង​មាន​បំណង​បំផ្លាញ​ប្រជាធិបតេយ្យ​និង​ឆន្ទះរបស់​ប្រជា​ពល​រដ្ឋ។

អ្នក​ឃ្លាំ​មើល​បារម្ភ​ថា របប​ផ្តាច់ការ​នឹង​កើត​ឡើង​ជា​ថ្មី​បើ​គ្មាន​សំឡេង​ប្រឆាំង

អ្នកឃ្លាំមើលមួយចំនួនព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ថា របបដឹកនាំបែបផ្តាច់ការអាចនឹងកើតមានជាថ្មីទៀតនៅកម្ពុជា បើសំឡេងប្រឆាំ​ង​ពិ​តជា​​ត្រូវ​បា​ន​គេផាត់ចេញមិនឲ្យចូលរួមប្រកួតការបោះឆ្នោតមែន​នោះ។

បក្ស​ប្រឆាំង​ចោទ​ គ.ជ.ប ​ថាសម្លាប់​ប្រជាធិបតេយ្យ​ក្រោយ​បិទ​ការ​ចុះ​ឈ្មោះ​បក្ស

អតីតគណបក្សសង្គ្រោះជាតិ បានចេញថ្លែងការណ៍មួយថ្កោលទោសរដ្ឋាភិបាល​ដែលដឹកនាំដោយលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោយពី​ស្ថាប័ន គ.ជ.ប. បិទការ​ចុះបញ្ជីគណបក្សនយោបាយ​ដោយពុំមានបក្សប្រឆាំងដ៏ធំមួយនេះចូលរួម។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ