
មនុស្ស១១នាក់បានស្លាប់នៅក្នុងព្រឹត្តិការណ៍រត់ជាន់គ្នានៅឯទីកន្លែងប្រគុំតន្រ្តីមួយក្នុងប្រទេសកុងហ្គោ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានឱ្យដឹងថា មនុស្សចំនួន១១នាក់ បានស្លាប់ នៅក្នុងព្រឹត្តិការណ៍រត់ជាន់គ្នានៅឯកន្លែងប្រគុំតន្ត្រីមួយ ដែលមានមនុស្សច្រើន និងដែលមានវត្តមានរបស់សិល្បករជនជាតិអាហ្វ្រិកដ៏ល្បីម្នាក់ គឺ ហ្វាលី ពូប៉ា (Fally Ipupa) នៅកីឡដ្ឋាន ដ៏ធំបំផុតក្នុងរដ្ឋធានីនៃប្រទេសកុងហ្គោ។