
នគរបាលថៃថាឃាតកដែលបាញ់ប្រហារនៅមណ្ឌលថែទាំកុមារ មានវិបត្តិផ្លូវអារម្មណ៍ធ្ងន់ធ្ងរ
ការស៊ើបអង្កេតបឋមរបស់នគរបាលថៃ បានបង្ហាញថា ឃាតកដែលបាញ់សម្លាប់រង្គាលនៅមណ្ឌលថែទាំកុមារ ឈ្មោះ ផាន់យ៉ា កាំរ៉ាប់ (Panya Kamrab) មានវិបត្តិផ្លូវអារម្មណ៍ធ្ងន់ធ្ងរ ដោយសារតែបុរសរូបនោះមានជម្លោះខ្លាំងជាមួយប្រពន្ធ និងមានបញ្ហាហិរញ្ញវត្ថុបន្ទាប់ពីត្រូវបានព្យួរការងារជានគរបាល កាលពីខែមករា ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។