
អង្គការជាតិនិងអន្តរជាតិ ស្នើUNជួយដោះស្រាយករណីសកម្មជនថៃម្នាក់ដែលបាត់ខ្លួននៅកម្ពុជា
អង្គការជាតិនិងអន្តរជាតិជិត៥០ ស្នើស្ថាប័នអង្គការសហប្រជាជាតិ(UN) ជួយដោះស្រាយការខកខានជាបន្តបន្ទាប់របស់អាជ្ញាធរកម្ពុជា ក្នុងការស្វែងរកសកម្មជននយោបាយថៃ លោក វ៉ាន់ឆាឡឺម (Wanchaleam Satsaksit) និងដើម្បីស៊ើបអង្កេតពីការបាត់ខ្លួនរបស់គាត់ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។