
អ៊ុយក្រែនស្នើសុំអាវុធបន្ថែមទៀតពីលោកខាងលិច ក្រោយទ័ពរុស្ស៊ីដកថយ
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិងកំពុងអំពាវនាវឱ្យលោកខាងលិចពន្លឿនការបញ្ជូនសព្វាវុធបន្ថែមទៀត ខណៈកងទ័ពរបស់ខ្លួនបង្កើនការចូលទៅគ្រប់គ្រងលើទឹកដីភាគឦសានដែលដណ្តើមបានមកវិញពីប្រទេសរុស្ស៊ី។