
តាលីបង់ ស្នើក្រុមហ៊ុនអាកាសចរណ៍បើកដំណើរការជើងហោះហើរអន្តរជាតិមកកាន់អាហ្វហ្គានីស្ថានឡើងវិញ
រដ្ឋាភិបាលតាលីបង់ កាលពីថ្ងៃអាទិត្យម្សិលមិញ បានអំពាវនាវឱ្យជើងហោះហើរអន្តរជាតិនានាបន្តដំណើរការនៅក្នុងប្រទេសអាហ្វហ្គានីស្ថានឡើងវិញ ដោយសន្យាថានឹងផ្ដល់កិច្ចសហការពេញលេញជាមួយក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ ខណៈដែលពួកគេលើកឡើងថា បញ្ហានៅអាកាសយានដ្ឋានកាប៊ុលត្រូវបានដោះស្រាយរួចរាល់ហើយ។