
ប្រធានាធិបតីឥណ្ឌូនេស៊ី ទទួលស្គាល់ការរំលោភសិទ្ធិមនុស្សកាលពីអតីតកាល
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានទទួលស្គាល់ «ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ» នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី ហើយលោកប្តេជ្ញាថានឹងទប់ស្កាត់ការរំលោភសិទ្ធិមនុស្សបែបនេះមិនឱ្យកើតឡើងជាថ្មីទៀតឡើយ។