
អ្នកស្រី Park កំពុងប្រឈមនឹងរឿងអាស្រូវអនុញ្ញាតឲ្យមិត្តភក្តិលូកលាន់កិច្ចការរដ្ឋ
ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីកូរ៉េខាងត្បូង អ្នកស្រី Park Geu-Hye កាន់តែរងសម្ពាធខ្លាំងឡើងនៅថ្ងៃនេះ នៅមុនការតវ៉ាទ្រង់ទ្រាយធំមួយ ជុំវិញការទម្លាយថា អ្នកស្រីបានអនុញ្ញាតឲ្យមិត្តភក្តិម្នាក់ដែលមិនមានតំណែងក្នុងរដ្ឋាភិបាល លូកលាន់ក្នុងកិច្ចការរដ្ឋ។