
ក្រសួងប្រាប់ឱ្យប្រុងប្រយ័ត្នលើជំងឺពាក់ព័ន្ធផ្លូវដង្ហើមក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់
ក្រសួងសុខាភិបាល ក្រើនរម្លឹកដល់សាធារណជនប្រុងប្រយ័ត្នលើជំងឺពាក់ព័ន្ធផ្លូវដង្ហើម ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ នៅចន្លោះពីខែធ្នូ ដល់ខែមករា ខណៈអំឡុងពេលនេះមានជំងឺដែលជួបប្រទះញឹកញាប់ភាគច្រើន ដូចជា ជំងឺផ្លូវដង្ហើមដែលមិនស៊ីចង្វាក់នឹងអាកាសធាតុត្រជាក់ ឬអាល់លែកហ្ស៊ី និងជំងឺផ្លូវដង្ហើមបណ្ដាលមកពីវីរុស ជាដើម។