
រដ្ឋាភិបាលសម្រេចដំឡើងប្រាក់បំណាច់ដល់មន្រ្តីតុលាការគ្រប់កម្រិត
រដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់បំណាច់ដល់មន្រ្តីតុលាការគ្រប់កម្រិត តាំងពីថ្នាក់ប្រធានតុលាការ ចៅក្រមនិងព្រះរាជអាជ្ញា ដោយអះអាងថាដើម្បីធានានូវ”ប្រសិទ្ធភាពនិងការបង្កើនផលិតភាពក្នុងប្រព័ន្ធយុត្តិធម៌” ដែលការដំឡើងនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៦ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រសួងមុខងារសាធារណៈនិងក្រសួងសេដ្ឋកិច្ច។