រដ្ឋាភិបាលសម្រេចដំឡើងប្រាក់ឧបត្ថម្ភ(ប្រាក់ប្រចាំខែ)ដល់សមាជិកក្រុមប្រឹក្សរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្រ្តីភូមិនិងប្រធានការិយាល័យរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបានបង្កើតការិយាល័យច្រកចេញចូលតែមួយ ហើយការអនុវត្តនឹងចាប់ផ្តើមពីខែមេសា ឆ្នាំ២០១៦តទៅ។ អនុក្រឹត្យមួយចុះថ្ងៃទី៩ ខែមិនា លោក ហ៊ុន សែន បានលើកឡើងថាអនុក្រឹត្យនេះកំណត់ជាថ្មីនូវកម្រិតប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្រ្តីភូមិនិងប្រធានការិយាល័យរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបានបង្កើតការិយាល័យច្រកចេញចូលតែមួយ។ បើតាមអនុក្រឹត្យនោះ ប្រធានក្រុមប្រឹក្សរាជធានី ប្រធានក្រុមប្រឹក្សាខេត្ត ទទួលបានប្រាក់ឧបត្ថម្ភចំនួន១លាន៩ម៉ឺនរៀល សមាជិកចំនួន៨៧ម៉ឺនរៀល ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន៨១ម៉ឺនរៀល និងសមាជិកចំនួន៦៥ម៉ឺនរៀល។ ចំណែកមេឃុំ ចៅសង្កាត់ ទទួលបាន៧៥ម៉ឺនរៀល។ ជំទប់ទី១ ចៅសង្កាត់រងទី១ ជំទប់ទី២ ចៅសង្កាត់រងទី២ ទទួលបានចំនួន៥៥ម៉ឺនរៀល។ សមាជិកក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាសង្កាត់ ទទួលបានចំនួន៤៨ម៉ឺនរៀល