
លោក ប្រាក់ សុខុន នឹងធ្វើសន្និសីទកាសែតលទ្ធផលកិច្ចប្រជុំអាស៊ាននៅព្រឹកស្អែក ខណៈកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ានប្រព្រឹត្តទៅនៅថ្ងៃនេះ
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ាន កំពុងប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ដែលជាថ្ងៃកំណត់ចុងក្រោយសម្រាប់កិច្ចប្រជុំនៅលើកនេះ។