
ទួលប្រាសាទបុរាណមួយត្រូវគេគាស់កកាយ ខណៈអាជ្ញាធរអប្សរាថា មិនបានដឹង
ទីតាំងទួលប្រាសាទបុរាណមួយ ស្ថិតនៅក្នុងខេត្តសៀមរាប ត្រូវបានគេអះអាងថា កំពុងត្រូវបានគេគាស់កកាយ ខណៈមន្ត្រីអាជ្ញាធរជាតិអប្សរា បានប្រាប់ថា ពុំបានដឹងករណីនេះនោះទេ។ប្រធានគណៈកម្មការវត្តប្រាសាទត្រាំនាគ ស្ថិតក្នុងសង្កាត់ស្លក្រាម ខេត្តសៀមរាប លោក អោក សំអឿន បានប្រាប់វីអូឌីនៅថ្ងៃនេះថា ទួលប្រាសាទបុរាណមួយ ស្ថិតក្នុងវត្តប្រាសាទត្រាំនាគ ត្រូវបានគេគាស់កកាយ និងជីកដីកសាងគ្រឹះប្រាសាទថ្មីអស់រយៈពេល ១សប្ដាហ៍មកហើយ។ លោកបន្ថែមថា លោកមិនអាចហាមឃាត់សកម្មភាពជីកកកាយនោះទេ ប៉ុន្តែ លោកបានដាក់កម្លាំងដើម្បីការពារសម្បត្តិបេតិកភណ្ឌទាំងនោះ។