
ក្រសួងកសិកម្មអំពាវនាវដល់កសិករកុំបង្ហោះព័ត៌មានដែលថាក្រសួងមិនជួយដោះស្រាយករណីកសិផលចុះថោក
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាកសិករឱ្យបញ្ឈប់ការបង្ហោះព័ត៌មានតាមបណ្ដាញសង្គម ដែលថាក្រសួងមិនអើពើក្នុងការជួយដោះស្រាយករណីកសិផលចុះថោក ខណៈក្រុមការងារក្រសួងបានចុះដោះស្រាយបញ្ហានេះជូនកសិករនៅកន្លែងជាក់ស្តែងហើយ។