អ្នកគាំទ្រអតីតប្រធានាធិបតីស្តាំនិយមប្រេស៊ីល លោក Jair Bolsonaro ដែលជំទាស់នឹងការជាប់ឆ្នោតប្រធានាធិបតីឆ្វេងនិយម លោក Luiz Inacio Lula da Silva ប្រមូលផ្តុំគ្នានៅជិតសភារបស់ប្រទេសប្រេស៊ីល បន្ទាប់ពីក្រុមអ្នកតវ៉ាបានលុកលុយអគារក៏ដូចជាវិមានប្រធានាធិបតី និងតុលាការកំពូលក្នុងទីក្រុង Brasilia ប្រទេសប្រេស៊ីល កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣។

បាតុករ​គាំទ្រ​អតីត​ប្រធានាធិបតី​ប្រេស៊ីល​ជាង ១៥០០នាក់ ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់​ពី​បាន​ចូលលុកលុយ​អគាររដ្ឋាភិបាល

អ្នកគាំទ្រអតីតប្រធានាធិបតីប្រេស៊ីល លោក ហ្សាអៀរ បុលសូណារ៉ូ (Jair Bolsonaro) ជាង១ ៥០០នាក់ត្រូវ​បាន​ចាប់​ខ្លួន ​នៅ​រដ្ឋធានីប្រេស៊ីលឡា (Brasilia) បន្ទាប់ពីបានផ្ទុះបាតុកម្មទូទាំងរដ្ឋធានីកាលពីចុងសប្តាហ៍។

អ្នកគាំទ្រអតីតប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ធ្វើបាតុកម្មប្រឆាំងនឹងប្រធានាធិបតី លោក Luiz Inacio Lula da Silva នៅពេលដែលកងកម្លាំងសន្តិសុខធ្វើប្រតិបត្តិការនៅខាងក្រៅសភាជាតិរបស់ប្រទេសប្រេស៊ីល ក្នុងទីក្រុង Brasilia ប្រទេសប្រេស៊ីល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣។

អ្នកគាំទ្រអតីតប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ចូលលុកលុយអគាររដ្ឋាភិបាលប្រឆាំងនឹងប្រធានាធិបតីថ្មី

អ្នកគាំទ្រអតីតប្រធានាធិបតីប្រេស៊ីលស្ដាំនិយម លោក Jair Bolsonaro ដែលទើបតែផុតអាណត្តិ បាននាំគ្នា​សម្រុក​ចូល​លុក​លុយ និង​បង្ក​ភាព​ចលាចលក្នុងទីតាំងអគាររដ្ឋាភិបាលសំខាន់ៗមួយចំនួនដែលមាន​ដូចជា​ សភា វិមានប្រធានាធិបតី និងតុលាការកំពូល កាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីប្រឆាំងនឹ​ងការ​ចូលកាន់​កាប់​តំណែង​របស់​លោក​ប្រធានាធិបតី Luiz Inacio Lula da Silva។

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva លើកដៃនៅវិមាន Planalto ក្នុងទីក្រុង Brasilia ក្រោយជាប់ឆ្នោតជាប្រធានាធិបតីប្រទេសប្រេស៊ីល ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។

អតីត​ប្រធានាធិបតី​ប្រេស៊ីល លោក Luiz Inacio Lula da Silva ជាប់ឆ្នោត​សាជាថ្មី​ក្រោយ​ចេញ​ពី​ពន្ធនាគារ

អតីតប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានស្បថចូលកាន់តំណែងសាជាថ្មីកាលពីថ្ងៃអាទិត្យ ក្រោយ​ចេញ​ពី​ពន្ធនាគារ និង​បន្ទា​ប់​ពី​ឈ្នះឆ្នោត​ទល់​នឹង​ដៃ​គូ​ប្រកួតប្រជែង​របស់​លោក គឺលោក Jair Bolsonaro ដែលជាប្រធានាធិបតីផុតអាណត្តិ ហើយ​លោកបាន​ប្តេជ្ញា​ជួយ​សង្គ្រោះប្រទេស​ដែលញាំញីដោយភាពអត់ឃ្លាន ភាព​ក្រីក្រ និង​ការ​ប្រកាន់​ពូជសាសន៍។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ