
សហជីពថារោងចក្រមួយចំនួនលាក់តួលេខកម្មករ ដើម្បីគេចវេះពីការបង់ប្រាក់ធានារ៉ាប់រងសុខភាព
សហជីពមួយចំនួនបានអះអាងថា ខ្លួនបានរកឃើញថាមានរោងចក្រសហគ្រាសខ្នាតតូចនិងមធ្យមមួយចំនួនបានបិទបាំងតួលេខកម្មកររបស់ខ្លួន ដើម្បីគេចវេះពីការបង់ប្រាក់ធានារ៉ាប់រងសុខភាពនៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ខណៈអ្នកនាំពាក្យក្រសួងការងារអះអាងថា នឹងបញ្ជូនមន្ត្រីឱ្យចុះពិនិត្យមើលនៅដើមសប្ដាហ៍ក្រោយនេះ។