ផាន់ គ្រាន់ មិនអស់ចិត្តក្រោយចាញ់កីឡាករថៃ
កាលពីថ្ងៃអាទិត្យទី២៤ ខែមេសា កីឡាករជើងខ្លាំងល្បីឈ្មោះនៅក្នុងពិភពប្រដាល់ ផាន់ គ្រាន់ បានត្រឹមតែស៊ូជាមួយកីឡាករវ័យក្មេងមកពីប្រទេសថៃដល់ទឹកចុងក្រោយប៉ុណ្ណោះ។ លោកហាក់មិនអស់ចិត្តនោះឡើយនឹងលទ្ធផលចាញ់ពិន្ទុ ដោយអះអាងថាគឺបណ្ដាលមកពីការមើលស្រាលគូប្រកួត និងបណ្ដាលមកពីបញ្ហាកម្រាលរអិលនៅក្នុងការប្រកួត។