
ប្រធានមន្ទីរពេទ្យរុស្ស៊ីថាបុរសដែលកើតជំងឺផ្តាសាយជ្រូកស្លាប់ដោយសារទៅព្យាបាលយឺត
ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬពេទ្យរុស្ស៊ី ឲ្យដឹងថា បុរសម្នាក់កើតជំងឺផ្តាសាយប្រភេទថ្មី ឬផ្ដាសាយជ្រូក (H1N1) ដែលបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះអស់រយៈពេលច្រើនថ្ងៃមកហើយនោះបានស្លាប់នៅព្រលឹមថ្ងៃពុធនេះ ដោយលោកថា ដោយសារបុរសនោះមានអាការៈធ្ងន់ធ្ងរហើយពេលទៅរកពេទ្យព្យាបាល។