
ក្រសួងអំពាវនាវឱ្យពលរដ្ឋប្រយ័ត្នវីរុសផ្ដាសាយបក្សីប្រភេទថ្មី ខណៈជំងឺនេះអាចប៉ះពាល់អាយុជីវិត
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះជំងឺផ្ដាសាយបក្សីប្រភេទ A/H9 (Influenza A/H9) ដែលបានរកឃើញលើទារិកាម្នាក់នៅខេត្តសៀមរាប ខណៈជំងឺនេះអាចសម្លាប់អាយុជីវិតមនុស្សបាន បើសិនមិនបានព្យាបាលឱ្យបានត្រឹមត្រូវ។