
អាជីវករជាង៣០០នាក់នៅផ្សារធំទួលសង្កែ ប្រមូលផ្ដុំមុខក្រសួងមហាផ្ទៃ ខណៈតំណាង៣នាក់ចូលបំភ្លឺ
អាជីវករលក់ដូរនៅផ្សារធំទួលសង្កែ ហៅ ផ្សារសាំហាន់ បានឱ្យដឹងថា ពួកគេជាង៣០០នាក់បានប្រមូលផ្តុំគ្នានៅមុខក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទនេះ ខណៈតំណាងអាជីវករ ៣នាក់ ចូលឆ្លើយបំភ្លឺនៅក្រសួងមួយនេះ ក្រោយមានវិវាទជាមួយម្ចាស់ផ្សារ។