
រថយន្តគេចពន្ធជ្រកក្រោមស្លាកលេខរដ្ឋជាង៧ពាន់គ្រឿងបានទៅបង់ពន្ធ បើគិតជាថវិកាបានជិត៦០លានដុល្លារ
អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម អះអាងថា ក្នុងរយៈពេល៨ខែចុងក្រោយនេះ អាជ្ញាធរប្រមូលពន្ធពីរថយន្តគេចពន្ធជ្រកក្រោមស្លាកលេខរដ្ឋ ន.ប (នគរបាល) និងខ.ម (ខេមរភូមិន្ទ) ជាដើម បានជាង៧ ០០០គ្រឿង បើគិតជាថវិកាប្រមាណជិត៦០លានដុល្លារអាមេរិក។