
រដ្ឋាភិបាលព្រមានចាត់វិធានការក្ដៅលើរថយន្តគ្មានពន្ធ ខណៈកៀកថ្ងៃឱសានវាទ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមានជាថ្មី ក្នុងការចាត់វិធានការក្ដៅទៅលើរថយន្តចង្កូតឆ្វេងដែលមិនបង់ពន្ធ និងកម្ទេចចោលនូវរថយន្តចង្កូតស្តាំដែលជាប្រភេទទំនិញហាមឃាត់ការនាំចូល ខណៈថ្ងៃឱសានវាទនៃយុទ្ធនាការប្រមូលពន្ធនិងអាករនាំចូលរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស នឹងផុតកំណត់នៅចុងខែមិថុនានេះ។