
មន្ត្រីថាមានកុមាររស់នៅទីតាំងឡឥដ្ឋជាមួយឪពុកម្ដាយ តែគ្មានការប្រើកម្លាំងពលកម្មកុមារឡើយ
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អះអាងជាថ្មីថា មន្ត្រីជំនាញរកពុំឃើញនូវការប្រើប្រាស់កម្លាំងពលកម្មកុមារ ឬកិច្ចសន្យាការងារជាមួយកុមារនៅតាមសិប្បកម្មផលិតឥដ្ឋនានាឡើយ ដោយគ្រាន់តែរកឃើញមានកុមាររស់នៅទីតាំងទាំងនោះ ប៉ុន្តែសង្គមស៊ីវិលថា បើទោះគ្មានកិច្ចសន្យាការងារ តែការណ៍ដែលម្ចាស់ទីតាំងអនុញ្ញាតឱ្យកម្មករអាចប្រើកុមារជួយការងារបាន នោះជារូបភាពប្រើប្រាស់កម្លាំងពលកម្មកុមាររួចទៅហើយ។