ក្រសួង​ការបរទេស​ថាមន្រ្តីរាជការមួយចំនួន​ប្រើលិខិត​ឆ្លងដែន​ផ្លូវការ​ធ្វើជា​ពលករ

ក្រសួង​ការ​បរទេស​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា​មន្រ្តី​របស់​ស្ថាប័ន​មួយ​ចំនួន​បាន​ប្រើប្រាស់​លិខិត​ឆ្លងដែន​ផ្លូវការ​ដែល​​ក្រសួង​បាន​ចេញ​ឲ្យ​ ទៅ​ធ្វើ​ជា​ពលករ​នៅក្រៅប្រទេស។ កាលពីថ្ងៃទី​៤ ខែមិនា ក្រសួង​ការបរទេស​កម្ពុជា​បានចេញលិខិត​មួយ​ទៅកាន់​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោ​ក ស ខេង ដោយ​ស្នើដកលិខិតឆ្លងដែនផ្លូវការមន្រ្តី​រដ្ឋាភិបាល ពេលបញ្ចប់បេសកកម្មនៅក្រៅ​ប្រទេស។​ លិខិត​​បញ្ជាក់​ថា​​ក្រសួងនឹងប្រគល់លិខិតឆ្លងដែនផ្លូវការទាំងនោះទៅវិញនៅពេលមន្រ្តីនោះត្រូវមានបេស​ក​កម្ម​​នៅបរទេស​ជាថ្មី។ ក្រសួងការបរទេស​​​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ចំណាត់ការ​នេះនោះទេ។​

ពល​ករ​ខ្មែរ៥នាក់​ត្រូវ​អាជ្ញាធរថៃ​ចាប់​ខ្លួន​​សង្ស័យ​ជាប់ពាក់ព័ន្ធ​ករណី​រំលោភស្រ្តីជនជាតិបារាំង

កាសែតរបស់​ថៃ​បាន​ឲ្យ​ដឹង​ថាកម្មករ​ខ្មែរ៥នាក់​ដែល​ជា​អ្នក​បើក​ទូកនេសាទលើដែនសមុទ្រថៃ​​​ត្រូវ​បាន​អាជ្ញា​​ធរ​ថៃ​​ចាប់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ដោយ​សមត្ថកិច្ច​សង្ស័យ​ថា​អ្នក​ទាំង​នោះ​ជាប់ពាក់​ព័ន្ធ​នឹង​ករណី​រំលោភសេពសន្ថវៈ​លើ​ស្រ្តី​ជនជាតិ​បារាំង។

រដ្ឋាភិបាលជួយឲ្យពលការិនី៣នាក់នៅប្រទេសម៉ាឡេស៊ីបានត្រឡប់មកកម្ពុជាវិញ

ក្រសួងការបរទេស និងសហប្រតិបត្ដការអន្ដរជាតិឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានជួយអន្ដរាគមន៍ជួយពលការិនីខ្មែរចំនួន៣នាក់ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយជួបប្រទះនឹងការលំបាកក្នុងការងារឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។

ពលករម្នាក់នៅប្រទេស​អារ៉ាប៊ី សាអូឌីត ត្រូវបញ្ជូនមកកម្ពុជាវិញ

ក្រសួងការបរទេសកម្ពុជា​ឲ្យដឹង​ថា​ពលករខ្មែរម្នាក់ដែល​បម្រើការងារនៅក្នុងប្រទេស​អារ៉ាប៊ី សាអូឌីត ត្រូវបាន​រដ្ឋាភិបាល​ជួយ​និង​បញ្ជូន​ឲ្យ​ត្រឡប់​មកកម្ពុជាវិញ ដោយ​ក្រសួងអះអាង​ថា​ស្រ្តីម្នាក់នោះ​មិនអាចធន់នឹងអាកាសធាតុ។​

នៅក្នុងសេចក្តីប្រកាស​ព័ត៌មានចេញផ្សាយនៅថ្ងៃ​សុក្រនេះ ក្រសួងការបរទេស​បញ្ជាក់​ថា​ស្រ្តីខ្មែរ​អ៊ីស្លាម​ម្នាក់​ ឈ្មោះ ហ៊ីម ស្រី ដែល​ជាអ្នក​បម្រើ​តាមផ្ទះនៅប្រទេសអារ៉ាប៊ី សាអូឌីត កំពុងជួបការលំបាក​ក្នុង​កា​រ​ងា​រ ដោយមានសុខភាពខ្សោយ​និងមិនអាច​ប្រឈមជាមួយ​អាកាស​ធាតុត្រជាក់នៅប្រទេសនោះ។ ក្រសួង​ប​​ន្ត​​ថា​​​​ក្រសួង​បាន​អន្តរាគមន៍ករណីនេះ​និង​ជួយឲ្យស្រ្តីរូប​នោះអាច​វិលត្រឡប់​មកមាតុ​ប្រទេស​វិញតាម​បំណ​ង​ប្រា​ថ្នា​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ