
មន្ត្រីថាសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែងជួយធានាគុណភាពទំនិញនិងសុខុមាលភាពអ្នកប្រើប្រាស់
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា ថ្លែងថា សេចក្តីព្រាងច្បាប់ ស្តីពី «ការប្រកួតប្រជែង» ដែលទើបនឹងត្រូវបានព្រឹទ្ធសភាអនុម័តកាលពីពេលថ្មីៗនេះ អាចជួយធានាគុណភាពទំនិញ និងសុខុមាលភាពអ្នកប្រើប្រាស់ ដោយក្នុងនោះ ច្បាប់នេះនឹងបង្កើតឱ្យមានទីលានប្រកួតប្រជែងដោយស្មើភាពគ្នា ហើយធ្វើឱ្យទំនិញនិងសេវា មានតម្លៃទាប មានគុណភាពល្អប្រសើរ មានជម្រើសច្រើន សម្រាប់អ្នកប្រើប្រាស់។