
លោក ព្រាប កុល៖ ភាពទៀងត្រង់ធ្លាក់ចុះធ្វើឲ្យមនុស្សហ៊ានប្រព្រឹត្តិអំពើពុករលួយ
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា ភាពលោភលន់ និងអាត្មានិយម ជាអ្វីដែលធ្វើឲ្យតម្លៃនៃភាពទៀងត្រង់ធ្លាក់ចុះ និងធ្វើឲ្យមនុស្សហ៊ានប្រព្រឹត្តិអំពើពុករលួយមិនខ្មាស់ខ្លួនឯង។ ថ្លែងក្នុងពិធីជិះកង់ដើម្បីជំរុញប្រជាជនចូលរួមប្រឆាំងអំពើពុករលួយនៅថ្ងៃនេះ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវីអូឌីថា មូលហេតុដែលអង្គការរបស់លោករៀបចំឲ្យមានពិធីនេះឡើង ក៏ព្រោះតែចង់ជម្រុញឲ្យប្រជាជនងាកមកចាប់អារម្មណ៍ទៅលើតម្លៃនៃភាពទៀងត្រង់របស់ខ្លួន ដែលលោកថា ជាចំណុចចាប់ផ្តើមនៃការកាត់បន្ថយអំពើពុករលួយ។