
លោក ពូទីន ភ្ជាប់ទឹកដីអ៊ុយក្រែនជាង១៥%មកជាទឹកដីរុស្ស៊ីជាផ្លូវការ
ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន (Vladimir Putin) បានដាក់បញ្ចូលទឹកដីអ៊ុយក្រែនជាង ១៥ភាគរយ មកជាទឹកដីរបស់ខ្លួនជាផ្លូវការនៅថ្ងៃពុធនេះ ខណៈកងកម្លាំងរុស្ស៊ីបានប្រយុទ្ធដើម្បីបញ្ឈប់ការវាយលុករបស់កងទ័ពអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នេះ។