
ជនជាតិដើមភាគតិចថា ដីជាង១០០ហិកតាក្នុងតំបន់ការពារកែវសីមានិងព្រៃសហគមន៍ រងការទន្ទ្រានយក
ជនជាតិដើមភាគតិចពូនង នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ដីព្រៃជាង១០០ហិកតាក្នុងដែនជម្រកសត្វព្រៃកែវសីមា និងដីព្រៃសហគមន៍របស់ពួកគេ ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ កំពុងរងការឈូសឆាយទន្ទ្រានយកពីសំណាក់ជនខិលខូចដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ។