
លោក ហ៊ុន សែន ថាមិនមានការជម្លៀសពលរដ្ឋខ្មែរ២៣គ្រួសារចេញពីអ៊ុយក្រែនឡើយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជាមិនលើកទឹកចិត្តឱ្យមានការជម្លៀសប្រជាពលរដ្ឋខ្មែរចំនួន២៣គ្រួសារចេញពីប្រទេសអ៊ុយក្រែនឡើយ ខណៈប្រទេសនេះកំពុងមានសង្គ្រាម ដោយត្រូវរួមសុខទុក្ខជាមួយគ្នា ដូចពលរដ្ឋអ៊ុយក្រែនដែលកំពុងរស់នៅក្នុងប្រទេសរបស់គេបច្ចុប្បន្នដែរ។