
ម្តាយទណ្ឌិតស្លាប់ក្នុងពន្ធនាគាររៀបចំពាក្យបណ្តឹងដាក់ទៅតុលាការ
ម្តាយរបស់ទណ្ឌិតម្នាក់ដែលត្រូវបានប្រទះឃើញស្លាប់ដោយចងកនៅក្នុងពន្ធនាគារខេត្តពោធិ៍សាត់ បានរៀបចំពាក្យបណ្តឹងមួយដាក់ទៅតុលាការខេត្តពោធិ៍សាត់ ស្នើឲ្យស៊ើបអង្កេតករណីកូនស្លាប់ ដោយថានេះជាករណីឃាតកម្ម មិនមែនចងកសម្លាប់ខ្លួននោះទេ។ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ទណ្ឌិតឈ្មោះ តូច វណ្ណារ៉េត អាយុ២៨ឆ្នាំ(រហូតមកដល់ថ្ងៃស្លាប់) ត្រូវបានប្រទះឃើញស្លាប់ដោយចងកក្នុងបន្ទប់ទឹក នៅម៉ោង៥ទៀបភ្លឺ ដោយសមត្ថកិច្ចអះអាងថាជាការធ្វើអត្តឃាតបន្ទាប់ពីចុះពិនិត្យសាកសព។