
អ្នកនាំពាក្យថាប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលឆ្លើយបំភ្លឺនៅ ACU រួចហើយ ក្រោយរងបណ្ដឹងពាក់ព័ន្ធអំពើពុករលួយ
អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលដែលរងការចោទថាជាប់ពាក់ព័ន្ធអំពើពុករលួយ បានចូលទៅបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) រួចហើយ ក្រោយអង្គភាពនេះបានតម្រូវឱ្យមន្ត្រីរូបនោះឆ្លើយបំភ្លឺបន្ទាប់ពីបានទទួលពាក្យបណ្តឹង។