តុលាការ​ខេត្ត​ព្រៃវែង​កោះហៅ​ប្រធាន​គណណបក្ស​ដើម្បី​កម្ពុជា​ផ្តល់​សក្ខី​កម្ម

តុលាការ​ខេត្ត​ព្រៃវែង បាន​បង្គាប់​ឱ្យ​ប្រធាន​គណបក្ស​ដើម្បី​កម្ពុជា ចូលខ្លួន​ផ្តល់​សក្ខីកម្ម​ក្នុង​សំណុំ​រឿង​​ព្រហ្មទ​ណ្ឌ កេង​យក​ផលប្រយោជន៍​ដោយ​ខុស​ច្បាប់ ដែល​ប្រធាន​គណបក្ស​រូបនេះ​​ប្តឹង​មន្រ្តី នៅ​ថ្នាក់​ក្រោម​ជាតិ​​​​​​ចំនួន​១០នាក់ ពីបទ​កិប​កេង​លុយ តាមរយៈ​មធ្យោបាយ​បង់​ពន្ធ​ផ្លូវ និង​បំពេ​ញ​ការងា​រ​​ខុស​វិជ្ជា​ជីវៈ។

ក្រុម​រងគ្រោះ​ពី​អំពើ​ឆបោក​នឹង​រួម​រឹត​ដោយ​វិបត្តិ​បំណុល​បើ​មេ​ដឹក​នាំ​ការ​ពារ លោក ស៊ាន ប៉ូរ៉ាត់

អ្នក​ឃ្លំាំ​មើល​ថា មន្រ្តី​ជំនិត​របស់លោក ហ៊ុន ម៉ាណែត គឺលោក ស៊ាន បូរ៉ាត់ ដែល​ត្រៀម​ខ្លួន​ចូល​បំភ្លឺ​ក្នុងនាម​ជា​សាក្សី​ក្នុង​អំពើ​ឆបោក​ជាមួយ​អ្នកស្រី ឡេង ចាន់ណា អាច​នឹង​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ជុំ​វិញ​បទ​ល្មើស​ឆបោក និង​សំ​អាត​ប្រាក់ ធ្វើ​ឱ្យ​អ្នកចាញ់​បោក​ប្រឈម​ជីវភាព​ធ្ងន់ធ្ងរ​ក្រោម​សម្ពាធ​បំណុល​បើ​ជនរង​គ្រោះ​បន្ត​ស្ងៀម​ស្ងាត់​ ។

វៀតណាម​​បន្ត​​ប្រើយុទ្ធ​សាស្ត្រ​​ច្រេះ​ស៊ីដែក​​ ខណៈ​​ផ្នត់​គំនិត​ខ្មែរ​ចាត់​ទុក​វៀតណាម​​ជា​ចោរ​​ប្រវត្តិសាស្ត្រ

ការតែង​​តែ​​ផ្តាំ​ផ្ញើ​ឱ្យ​ថ្នាក់​ដឹក​នាំរដ្ឋាភិបាល​​កម្ពុជា ​មើល​​ថែ​​ប្រជាជន​​វៀតណាម​​ ហើយ​​​ចុង​ក្រោយ​​នេះ​ស្នើ​ឱ្យ​កម្ពុជា​​បើក​​ឱ្យមាន​​ការ​បង្រៀន​​ភាសា​​វៀត​ណាម​​ជាដើម​​ បង្ហាញ​​ថា វៀតណាម​​នៅ​​តែបន្ត​​ប្រើ​យុទ្ធសាស្ត្រ​ច្រេះ​ស៊ីដែក​​តាម​រយៈ​​ការ​​បង្ហាញ​​​ឥទ្ធិពល​​របស់​​ខ្លួន​មក​​លើកម្ពុជា​។

គ្រួសារ​ហ៊ុន​រងការ​ស្តី​បន្ទោស​ពីការ​មិន​ទាមទារ​ចំណែក​កោះ​គុត​ពីថៃ

អ្នកឃ្លាំមើលដែលមិនចំណុះឱ្យរដ្ឋាភិបាល ហាក់បានស្តីបន្ទោស មេដឹកនាំខ្មែរ ជុំវិញសំណុំរឿងកោះគុត ដោយថា គ្រួសារហ៊ុន គួរបង្ហាញជំហរដូច គ្រួសារថាក់ស៊ីន ដើម្បីបុព្វហេតុទឹកដី ជាជាងងាកមកបង្រ្កាបបំបិទមាត់ខ្មែរគ្នាឯង ដែលវិធាននេះពួកគេថា ជាការធ្វើនយោបាយផ្គាប់ចិត្តប្រទេសជិតខាង ដែលចឹញ្ចឹមចិត្តលេបត្របាក់ទឹកដីខ្មែរតជំនាន់។

កម្មករ​កាត់​ដេរ​ជិត៥០នាក់​នៅខេត្ត​កំពង់​ស្ពឺដួល​សន្លប់​ដោយសារ​ថ្នាំ​គីមី

កម្មករជិត​៥០នាក់ នៅរោងចក្រ​កាត់ដេរ​សំលៀកបំពាក់ អាតស៊ីវើស្ស ក្នុង​ខេត្ត​កំពង់ស្ពឺ​បាន​ដួល​សន្លប់ ដោយ​សារ​ភាយ​សារធាតុ​គីមី​ថ្នាំ​សម្លាប់​សត្វ​ល្អិត​នៅបរិវេន​រោងចក្រ ដែល​បញ្ហា​នេះ​រងការ​រិះគន់​ថា កង្វះ​ការ​ចុះ​ធ្វើ​អធិការកិច្ច​នៅ​តាម​បណ្តា​រោងចក្រ​ជា​បញ្ហា​ប្រឈម​ដែល​រដ្ឋាភិបាល​ត្រូវ​រឹតបណ្តឹង​ដើម្បី​ធានា​ដល់​សុវត្តិភាព​កម្មករ។

អ្នកចាញ់បោកក្រុមហ៊ុនភូមិខ្មែរគ្រុប៧០០គ្រួសារថ្មីទៀតចេញទាមទារយុត្តិធម៌

ពលរដ្ឋជាង​៧០០​គ្រួសារ​ថ្មីទៀតទិញ ដីនៅក្រុមហ៊ុន​ភូមិខ្មែរ​គ្រុប​​ជិត​៣ឆ្នាំ​ តែក្រុមហ៊ុន​​គ្មាន​ដី​ឱ្យ បានដាក់​ញត្តិ​សុំការ​អន្តរាគមន៍​ពីអាជ្ញាធរ​ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បន្ទាប់​ពីមាន​សកម្មភាព​ឈូសឆាយ​លើដី​ដែល​ពួកគេ​ទិញ ខណៈ លោក សោម សុធា ជា​អគ្គនាយក​ក្រុមហ៊ុន​កំពុង​ជាប់ពន្ធនាគារ​មិនបង់​លុយ​គ្រប់​ឱ្យ​ម្ចាស់​ដី​ដើម​តាម​ការ​សន្យា។

ក្រោយរងការ​រិះគន់​ រដ្ឋាភិបាល​បង្ហាញ​ឆន្ទៈ​រក​យុត្តិធម៌​ឱ្យ​អ្នក​កាសែត​ដែល​ត្រូវ​​គេ​បាញ់​សម្លាប់

មន្ត្រី​រដ្ឋាភិបាល និង​​សាលាដំបូង​ខេត្តសៀមរាប បានប្រកាស​ថា​ តុលាការ​​បាន​និង​កំពុង​ដំណើរការ​​និតិវិធី ដើម្បី​ផ្តល់​យុត្តិធម៌ ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​អ្នកសារព័ត៌មាន​ប្រចាំខេត្ត​សៀមរាប លោក ឈឿង​ ឈឹង ខណៈ​អយ្យ​ការ​​​អមសាលាដំបូង នឹង​ស្នើ​ប្តូរ​បទចោទ​ប្រកាន់​​ពីការ​ប៉ុនប៉ង​ធ្វើ​ឃាតកម្ម ទៅជា​បទ​ចោទ​ ឃាតកម្ម​​វិញ ទៅ​លើ​ជនជាប់​ចោទ​ក្នុង​សំណុំរឿងនេះ។

អ្នកឃ្លាំមើល​ថា​គ្រួសារ​ហ៊ុន​ជាប់​អន្ទាក់​ប្រទេស​ជិត​ខាង​ លែង​ហ៊ាន​ការពារ​ទឹក​ដី

អ្នកឃ្លាំមើល​និយាយថា បញ្ហា​បូរណភាព​ទឹកដី​នៅពេល​នេះ ត្រូវពឹង​លើភាព​អង់អាចរបស់ប្រជាពលរដ្ឋ ទើប​អា​ច​ទប់ស្កាត់​មហិច្ឆតា​លេបត្របាក់​ ពីប្រទេស​ជិតខាង​បាន ដូច​ករណី​​កោះគុត​ជា​ដើម នេះ​បើតាម​ការ​លើក​ឡើង​​របស់​​អ្នក​ឃ្លាំ​​មើល​​មួយ​​ចំនួន។

អ្នកចាញ់​បោក​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប​មួយ​ក្រុម​ថ្មី​ទៀត​ផ្ទុះការ​តវ៉ា​ក្រោយ​បង់​លុយ​គ្រប់​ជិត​៣ឆ្នាំ​មិន​បាន​ដី

អ្នក​ចាញ់បោក​ក្រុមហ៊ុន​ភូមិខ្មែរគ្រុប​ មួយក្រុម​ទៀត​ផ្ទុះការ​តវ៉ា​រកដំណោះ​ស្រាយ ដោយ​អះ​អាង​ថា ពួកគេ​៥០០គ្រួសារ បាន​បង់​លុយ​គ្រប់​ជិត៣ឆ្នាំ តែ​ក្រុមហ៊ុន​គ្មាន​ដី​ឱ្យ ខណៈ ម្ចាស់​ដី​ឈូស​ឆាយ​យក​ដី​អាស្រ័យផល​វិញ ក្រោយ​លោក សោម សុធា អគ្គនាយក​ក្រុមហ៊ុន​ដែល​កំពុង​ជាប់​ពន្ធនាគារ​ មិន​បាន​បង់​លុយ​គ្រប់​ឱ្យ​ម្ចាស់ដី​​ដើមគ្រប់​ចំនួន។

លោក ហ៊ុន ម៉ាណែត ឱ្យ​ទប់​ស្កាត់​បរទេស​បង្ខូច​ឈ្មោះ​កម្ពុជា​ក្រោយ​រងការ​រិះគន់

មេដឹក​នាំ​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​បញ្ជា​​ផ្ទាល់​​មាត់​ទៅមន្ត្រី​ឱ្យ​បន្តទប់​ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ ដែល​សំដៅ​ដ​ល់​ជន​​បរទេស​មួយ​ចំនួន ដែលធ្លាប់​បានកើត​ឡើង ដោយ​ថា​ បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​មុខ​មាត់​កម្ពុជា ដែ​ល​​សារនេះ​ជំរុញ​ឱ្យ​មានការ​លើក​ឡើង​ថា អ្នក​ធ្វើ​ឱ្យ​កម្ពុជា​បាក់​មុខ និង​ពលរដ្ឋ​រងគ្រោះ គឺ​គេ​ដឹក​នាំ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ