តុលាការ​ខេត្តកំពង់ឆ្នាំង​ផ្តន្ទាទោស​អតីត​មន្រ្តី​សាលាស្រុក​កំពង់លែង​៣នាក់​ដាក់ពន្ធនាគារ

ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ នៃ​តុលាការ​ខេត្ត​កំពង់ឆ្នាំង បាន​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ អតីត​មន្រ្តី​សាលាស្រុក​កំពង់​​​​លែង ដោយ​ដាក់​ពន្ធនាគារ​ ចន្លោះ​ពី៣ឆ្នាំ ទៅ៤ឆ្នាំ។

លោក ហ៊ុន ម៉ាណែត បន្តលើកទឹកចិត្តវប្បធម៌ច្រានចោល

នាយករដ្ឋ​មន្ត្រី លោក ហ៊ុន ម៉ាណែត នៅថ្ងៃព្រហស្បតិ៍​នេះ លោក​បាន​លើក​ទឹកចិត្ត​វប្បធម៌​ច្រាន​ចោល​ដោយ​​សំអាង​ថា ការ​បញ្ចេញ​ព័ត៌មាន​ច្រានចោល​បាន​រហ័ស ដើម្បី​ការពារ​ភាពស្អាត​ស្អំ ទប់ទល់​ព័ត៌មាន​ក្លែង​ក្លាយ ដែល​ថាមាន​ចេតនា​បង្ខូច​កេរ្តិ៍​ឈ្មោះកម្ពុជា។

ឆ្នាំ២០២៤​ញ៉ាំញី​ទៅ​ដោយ​ការ​បង្ក្រាប​​សំឡេង​ប្រឆាំង​ ​បញ្ហា​បូរណភាព​ទឹក​ដី​ និង​អំពើ​ឆបោក

ការ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​​​សកម្មជន​​នយោបាយ ​និង​​សកម្មជន​​សង្គម​​ដែល​​មាន​​ទស្សន​​មិន​ស្រប​នឹង​រដ្ឋា​ភិបាល​ ការ​​ផ្ទុះ​ការតវ៉ា​​​ប្រឆាំង​​នឹង​​តំបន់​​ត្រីកោណ​ CLV-DTA រហូត​ដល់​​មានការ​​លុប​គម្រោង​​នេះ​​ចោល ​ការ​​ស​ម្ពោធ​​បើក​​ការដ្ឋាន​​ព្រែកជីក​​​ហ្វូណន ​ដែល​នៅ​​ពេល​នេះ​ជាប់​គាំង រឿង​​វិវាទ​កោះ​គុត​បូក​​រួម​​ទាំង​​ការ​​ប្រ​ឈ​ម​​នឹងការ​បាត់​បង់ ​EBA ៨០% ​ទៀត គឺ​​ជាព្រឹត្តិការណ៍​​ក្តៅ​ប្រចាំ​ឆ្នាំ​២០២៤។

អ្នក​ឃ្លាំ​មើល​បារម្ភ​ថា​​កោះ​គុត​នឹង​មាន​វាសនា​ដូច​កោះ​ត្រល់​ បើ​ពល​រដ្ឋ​ខ្មែរ​មិន​ហ៊ាន​លះ​បង់

អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន បង្ហាញ​ក្តី​បារម្ភថា កោះ​គុត នឹង​ត្រូវ​ថៃលេប​ត្របាក់​យក​ជារៀង​រហូត ដូច​ករណី​វៀតណាម​លេប​កោះ​ត្រល់ បើ​ពលរដ្ឋ​ខ្មែរ​មិន​ហ៊ាន​ធ្វើ​ពលីកម្ម បង្កើន​សម្ពាធ​ទៅ​មេ​ដឹកនាំ​បក្ស​កាន់​អំណាច ឱ្យ​ប្តឹង​ប្រទេស​ថៃ​ទៅ​តុលាការ​អន្តរ​ជាតិ  ដើម្បី​ទប់​ស្កាត់​ការ​រំលោភ​បំពាន​ទេ​នោះ។

លីកាដូ​រកឃើញថា​ ឆ្នាំ២០២៤ មាន​ករណី​ចាប់​ខ្លួន​សកម្មជន​យ៉ាងតិច​ ១០២នាក់

អង្គការ​លីកាដូ​រកឃើញថា អាណត្តិ លោក ហ៊ុន ម៉ាណែតមានករណី​ចាប់ខ្លួន​សកម្ម​ជន​សង្គម​យ៉ាង​គំហុក​ យ៉ាងតិច​១០២នាក់ នៅឆ្នាំ​២០២៤នេះ  ដោយសារ​ពួក​គេ​រិះ​គន់​គោល​នយោបាយ​រដ្ឋាភិបាល។

អង្គការជាតិ និងអន្តរជាតិ​ស្នើ​កម្ពុជា​ការពារ​សិទ្ធិ​អ្នក​សារព័ត៌មាន​ក្រោយ​ករណីឃាតកម្ម​លើអ្នកសារព័ត៌មាន

អង្គការ​​-សមាគមជាតិ និងអន្តរជាតិជាង១០ស្ថាប័ន​​ ស្នើ​រ​ដ្ឋាភិបាល​កម្ពុជា ​ត្រូវ​ធានា​ពីការ​​​ការពារ​សិទ្ធិ​របស់​អ្ន​ក​​សារ​ព័​ត៌មាន និង​​ធានា​​ឱ្យមាន​​ភាព​​យុត្តិធម៌​​សម្រាប់​ករណី​ឃាតកម្ម ទៅ​លើ​អ្នកសារព័ត៌មាន​​ម្នាក់​នៅខេត្ត​សៀម​រាប​​ ដើម្បី​​​បង្ហាញ​​​ថា​​ការ​​បង្ក​​ប​ទ​ឧក្រិដ្ឋ ​ទៅលើ​អ្នក​សារ​ព័ត៌មាន​​ ​នឹង​មិន​ត្រូវ​បាន​អត់ឱន​ឡើយ។

មន្រ្តីយោធា២១នាក់នៅភូមិភាគ៥ ត្រូវបាន​គេទម្លាយថាជំពាក់លុយជិត៥ម៉ឺនដុល្លាមិនព្រមសង

មន្រ្តីយោធា​នៅ​ភូមិភាគ៥ ចំនួន ២១នាក់ ក្នុង​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​គេ​ទម្លាយ​ថា ជំពាក់​លុយ​​ក្នុង​​ម្នាក់ៗ​​ជាង២ពាន់​ដុល្លារ សរុប​ជិត​៥ម៉ឹនដុល្លារ​អាមេរិក មិន​ព្រម​សង​ធ្វើ​ឱ្យ​ម្ចាស់​បំណុល​ប្រឈម​វិបត្តិ​ជីវភាព​ធ្ងន់ធ្ងរ ខណៈ​ធ្លាប់​រក​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន ម៉ាណែត ជិត​២ឆ្នាំ​ តែ​គ្មាន​ដំណោះស្រាយ។

គណបក្សកម្លាំងជាតិផ្អាករៀបចំកម្មវិធី១០ធ្នូ ក្នុងខេត្តកំពង់ធំក្រោយមានបញ្ហាមិនប្រក្រតី

មន្រ្តីជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ​បញ្ជាក់​នៅថ្ងៃនេះថា ខ្លួន​ត្រូវ​ផ្អាក​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ១០ធ្នូ ភ្លាមៗ ដែល​គ្រោង​នឹង​ប្រារព្វ​នៅ​ចំ​ថ្ងៃ​នេះ ក្រោ​​យ​មាន​បញ្ហា​មិន​ប្រក្រតី​កើត​ឡើង នៅទីតាំង​រៀប​ចំ​ពិធី។

ការ​បន្ត​ធ្វើ​ទុក្ខ​បុកម្នេញ​ បង្ក​ការ​ឈឺចាប់​ដល់​ខ្មែរ​​គ្នា​ឯង​ ​គឺ​ជា​ការ​បន្ត​​ដើរ​ជាន់​ដាន​​ប្រវត្តិ​សាស្ត្រ

បញ្ញវ័ន្ត​​ខ្មែរ​​មួយ​ចំនួន​ និង​​​ថ្នាក់​​ដឹកនាំ​​រដ្ឋាភិបាល​​បច្ចុប្បន្ន ​​រួម​​ទាំង​​អ្នក​​នយោបាយ​​​ក្រៅ​​រដ្ឋាភិបាល​​ បានបន្ត​លើក​ឡើង​ពីមូល​ហេតុ​​ដែល​​នាំឱ្យ​ខ្មែរ​​ចុះខ្សោយ​​បាត់​បង់​ទឹកដី​​​ដ៏ធំល្វឹង​​ល្វើយ​មក​នៅ​​តូច​​ដូចសព្វ​ថ្ងៃ ថា​​ដោយ​​​សា​រ​​តែ​ខ្មែរ​​មាន​​​ជម្លោះ​​ផ្ទៃ​ក្នុង​ ​​បែក​បាក់​​ជាតិ​ ប៉ុន្តែ​​ពួកគេ​​ពុំ​បាន​​បង្ហាញ​ពីយន្តការ​​ណា​មួយ​ក្នុង​ការ​​​ដោះ​ស្រា​យ​​​​ជ​ម្លោះ​​រវាង​ខ្មែរ​និងខ្មែរ ​ដែល​​កំពុង​​តែ​បន្ត​​អូស​បន្លាយ​​នោះ​​ទេ។​

នគរបាល​ជាតិ​ពង្រឹង​វិធាន​ រឹត​បន្តឹង​ការ​ប្រើប្រាស់​​ឯក​សណ្ឋាន​ក្រោយ​រង​ការ​រិះគន់

អគ្គ​ស្នង​ការ​​នគរបាលជាតិ ពង្រឹង​វិធាន​រឹត​បន្តឹង​ការ​ប្រើ​ប្រាស់​ឯក​សណ្ឋាន ដើម្បី​រក្សា​គុ​ណ​​តម្លៃ​ស្ថាប័ន ដោយ​​​សំ​អាង​ថា បញ្ហា​នេះ វា​បាន​កើត​ឡើង​លើ​បណ្តាញ​សង្គម ជំរុញ​ឱ្យ​មាន​ការិះ​គន់​ ពីម​ហា​ជន ធ្វើ​ឱ្យ​ប៉ះ​ពាល់​​​ដល់​គុ​ណ​តម្លៃ​កង​កម្លាំង​នគរបាល​ជាតិ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ