ជនរង​គ្រោះ​លាតត្រដាង​រឿង​អាស្រូវ​លោក ម៉ៅ ធនិន សែ​ស្រ​ឡាយ​ហ៊ុន រឿង​រំលោភ​ដី​ធ្លី

ក្មួយ​ប្រសារ​លោក ហ៊ុន សែន គឺ​លោក ម៉ៅ ធនិន រងការ​ចោទថា បាន​ច្បាម​យកដីពលរដ្ឋ​ជាង ៤០ហិកតា ប៉ះពាល់​ដល់​ពលរដ្ឋជិត ២០គ្រួសារ នៅតំបន់​ភ្នំទ្វា ខេត្ត​កំពត តាមរយៈ​ការ​ប្រើល្បិច​បញ្ចូល​ជា​ដីរដ្ឋ តែ​យក​ឈ្មោះ​ម្តាយ​បង្កើត​របស់​ខ្លួន​ដាក់​ជា​កម្មសិទ្ធិ និង​បាន​គំរាម​ពលរដ្ឋ​មិន​ឱ្យ​បែក​ធ្លាយ​ពត៌មាន តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ។

វិភាគ៖ តើ​គ្រួសារ​ហ៊ុន​ត្រូវ​បង្ហាញ​ជំហរ​បែប​ណា​ជុំវិញ​ឃាតកម្មលើលោក លិម គិមយ៉ា?

ករណី​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់ តំណាងរាស្រ្តគណបក្ស​សង្រ្គោះ​ជាតិ លោក លឹម គីមយ៉ា នៅលើ​ទឹកដី​ថៃ នាថ្ងៃទី​៧ ខែ​មករា កណ្តាល​ក្រុងបាង​កក​នោះ ត្រូវ​បាន​មតិ​ចម្រុះ​ជា​ច្រើន ដាក់​ការ​សង្ស័យ​លើ​គ្រួសារ​ហ៊ុន ថា​នៅ​ពីក្រោយ​អំពើ​ឃាតកម្ម​នេះ។

ដំឡូង​​មីធ្លាក់​ថ្លៃ​​ធ្វើ​ឱ្យ​កសិករ​កាន់​តែ​​ជួប​វិបត្តិ ​ឆ្លុះ​​បញ្ចាំង​​ពី​​អសមត្ថភាព​របស់​រដ្ឋាភិបាល​​ក្នុង​​ការ​​រក​​ទី​ផ្សារ​

កសិករ​ដាំ​ដំឡូង​មី នៅ​​តាម​​បណ្តា​​ខេត្ត​មួយ​​ចំនួន ​បាន​​សម្តែង​​ការ​​អស់​​សង្ឃឹម ​ខណៈ​​ឆ្នាំនេះ​​ដំឡូង​​មី​​បាន​ធ្លាក់​ថ្លៃយ៉ាង​គំហុក​ ដែល​ការណ៍​នេះ ជំរុញ​ឱ្យ​មាន​ការ​លើក​ឡើង​ថា បញ្ហា​ទាំង​អស់​នេះ មក​ពី​កម្សោយ​នៃ​ការ​ប្តេ​​​ជ្ញា​ចិត្ត​ របស់​រដ្ឋាភិបាល ធ្វើ​ឱ្យ​ក្រុមឈ្មួញ​កំណត់​វាសនា​កសិករ​ខ្មែរ។

ប្រតិកម្ម​ចម្រុះ​ជុំវិញ​ឃាតកម្ម​លើ​តំណាង​រាស្រ្ត​បក្ស​សង្រ្គោះ​ជាតិ លោក លិម គិមយ៉ា លើ​ទឹក​ដី​ថៃ

ករណី​ឃាតកម្ម​បាញ់សម្លាប់ លោក លឹម គីម​យ៉ា តំណាង​រាស្ត្រ​គណបក្ស​​សង្គ្រោះ​ជាតិ ជំរុញ​ឱ្យ​មាន​ការ​ថ្កោលទោស​ទង្វើ​ដ៏​ឃោរ​ឃៅ ខាង​នយោបាយ​នេះ និង​ជំរុញ​ឱ្យ​បោស​សម្អាត​ខ្មាន់​កាំភ្លើង​អ្នក​ពាក់ព័ន្ធ ដើម្បី​ទប់ស្កាត់​ទង្វើ​ឃោរឃៅ​ខាង​នយោបាយ។

ភាគី​ថៃបាន​កំណត់​មុខ​សញ្ញា​ច្បាស់​ហើយ​ ឃាតករ​ដែល​បាញ់​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង

មន្រ្តី​នគរបាល​ជាន់ខ្ពស់​បាន​និយាយ​ថា តុលាការ​ព្រហ្មទណ្ឌ​​ថៃ​បាន​កំណត់​មុខ​សញ្ញា​ជន​ដៃ​ដល់ និង​ចេញ​ដី​​​កា​​តាម​ចា​ប់​ខ្លួ​ន​ហើយ​នៅ​ពេល​នេះ ក្រោយ​ឆ្លង​កាត់​ការ​ស៊ើប​អង្កេត​ ដោយ​ហ្មត់​ចត់​រួច​មក។

កា​ស៊ីណូ​​អនឡាញ​​របស់​​អ្នក​មាន​អំណាច ​បន្ត​​ប្រតិបត្តិការ​​នៅ​​កម្ពុជា បើ​​ទោះ​បី​រដ្ឋាភិបាល​​ព្រមាន​​បិទ​ល្បែង​ខុស​​ច្បាប់​

ការ​​ស៊ើប​​អង្កេត​​មួយ​​​របស់​​អ្នកសារព័ត៌មាន វីអូឌី ​​រក​​ឃើញ​​ថា​ កាស៊ីណូ​​មួយ​​ចំនួន​​កំពុង​​​បន្ត​​ប្រតិបត្តិការ​ល្បែង​​អនឡាញ​​ខុស​ច្បាប់ ​ចេញ​ពី​​ទីតាំង​​ក្នុង​​ប្រទេស​​កម្ពុជា បើ​ទោះ​​បី​រដ្ឋាភិបាល​​បាន​​បញ្ជា​​ឲ្យ​​បិទ​​ល្បែង​អនឡាញ​​ក៏​ដោយ។

ថ្ងៃ៧មករា​រង​ការ​រិះគន់​ថា​ ជា​ព្រឹត្តិការណ៍​ដែល​វៀតណាម​ចូល​មក​គ្រប់​គ្រង​ប្រទេស​កម្ពុជា

ស្រប​​ពេល​​គណបក្ស​​ប្រជាជន​​កម្ពុជា រៀប​ចំ​​ខួប​លើក​ទី៤៦ នៃ​ទិវា​ជ័យជំនះ​លើ​របប​​វា​ល​​​ពិ​ឃាត​​ខ្មែរ​ក្រហម ដែ​ល​ព្រឹ​ត្តិការណ៍​នេះ គណបក្ស​គ្រប់​គ្រង​អំណាច តែង​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​នោះ ស​ម្រាប់​​ក្រុមអ្ន​ក​ឃ្លាំ​​មើល​សង្គម ​យល់​ឃើញ​ថា ថ្ងៃ៧មករា មិន​មែន​ជា​អ្វី​ដែល​ពលរដ្ឋ​កម្ពុជា​ត្រូវ​រំលឹក និង​​ដឹ​ង​​​គុ​ណ​ឡើយ ព្រោះ​​ថ្ងៃ​នោះ​​​​ជា​​ពេល​ដែល​វៀតណាម មាន​គោល​បំណង​ពិត គឺ​ចង់​លេប​ទឹកដី​កម្ពុជា តាមរ​យៈ​​​កា​រ​​បណ្តេញ​​ក្រុ​ម​ខ្មែរ​ក្រ​​ហ​ម ដែល​ជា​ក្រុម​បង្តើត​ឡើង​ដោយ​វៀត​ណាម ដូច​ធ្លាប់​បាន​​បង្កើត​គណបក្ស​ប្រជា​ជន​​​កម្ពុ​ជា​​​​ដែរ។

លោក លិម គិមយ៉ា សមាជិក​សភាគ​ណបក្សសង្រ្គោះ​ជាតិ​​ ត្រូវ​ឃាត​ករ​បាញ់​សម្លាប់​ក្នុង​ទី​ក្រុង​បាងកក

សមាជិក​សភា​គណបក្ស​សង្រ្គោះជាតិ ប្រចាំ​មណ្ឌល​កំពង់ធំ ត្រូវ​ឃាតករ​បាញ់​ស​ម្លាប់​នៅ​ចំ​កណ្តា​ល​ទី​​ក្រុង​បាងកក ក្រោយ​សរសេរ​រិះ​គន់ លោក​ ហ៊ុន ម៉ានី ករណី​ធ្វើ​ឱ្យ​ឆេះ​រូប​ព្រះឆាយាលក្ខល៍​ព្រះ​មហាក្សត្ស ក្នុង​ពិធី​អបអរ​កម្ពុជា ដែល​ធ្វើ​ឡើង​ចំ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ២០២៥។

អ្នក​ចាញ់បោក​ក្រុមហ៊ុន​ពិភពដីមាស​ម្នាក់​ទៀត​បាន​ស្លាប់​ ក្រោយ​គ្មាន​លុយ​ព្យាបាល​ជំងឺ

អ្នកចាញ់​បោក​អតីត​ឧកញ៉ា ហ៊ី គឹមហុង ម្នាក់​ទៀត​បាន​ស្លាប់ ដោយសារ​វិបត្តិ​បំណុល ក្រោយ គ្មាន​លុយព្យាបាល​ជំងឺ ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​កើន​ដល់​ជិត​ ២០នាក់ ដែល​ការណ៍​នេះ ជំរុញ​ឱ្យ​មានការ​រិះគន់​ថា រដ្ឋាភិបាល​គ្រួសារ​ហ៊ុន កំពុង «ប្រមាថជីវិតពលរដ្ឋ» ដែល​ជា​អ្នក​បង់ពន្ធ​ចិញ្ចឹម​​មន្រ្តី។

អ្នក​ឃ្លាំ​មើល​ថា លោក ហ៊ុន សែន បន្ត​រំឭក​គុណ​ប្រទេស​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ

អ្នក​មាន​បទ​ពិសោធ​កិច្ចការ​ងារ​ព្រំដែន និយាយរិះ​គន់ មេដឹក​នាំបក្ស​កាន់​អំណាច លោក ហ៊ុន សែន ថា បន្ត​រំឭក​គុណ​វៀតណាម ដែល​បាន​លេប​ត្របាក់​ទឹកដី​ខ្មែរ​ត​ជំនាន់ តែនៅ​ចឹញ្ចឹម​ចិត្ត​កម្ទេច​ខ្មែរ​គ្នាឯង ដើម្បី​តែ​បុព្វហេតុ​បន្តវេន បង្កភាពផុយស្រួយដល់ការបែកបាក់ជាតិ សេដ្ឋកិច្ច និងបូរណភាពទឹកដី។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ