
ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញដោយឥតកែប្រែ
ព្រឹទ្ធសភា នៅថ្ងៃសុក្រនេះ បានឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដោយឥតកែប្រែ ក្រោមសំឡេង៥៧ លើ៥៧សំឡេង។
ព្រឹទ្ធសភា នៅថ្ងៃសុក្រនេះ បានឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដោយឥតកែប្រែ ក្រោមសំឡេង៥៧ លើ៥៧សំឡេង។
ព្រឹទ្ធសភាគ្រោងបើកកិច្ចប្រជុំពិនិត្យ និងឱ្យយោបល់លើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នៅថ្ងៃទី០៥ ខែសីហា ស្អែកនេះ ក្រោយរដ្ឋសភាបានអនុម័តកាលពីពេលថ្មីៗនេះ។
មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា ថ្លែងថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។
ព្រឹទ្ធសភា នៅព្រឹកថ្ងៃពុធនេះ បានអនុម័តគាំទ្រទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពី «សុវត្ថិភាពម្ហូបអាហារ» ដោយសំឡេង៥៩សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ព្រឹទ្ធសភា សម្រេចអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី «វិសោធនកម្មរដ្ឋធម្មនុញ្ញ» ពាក់ព័ន្ធនឹងការកំណត់ឱ្យមាន «សញ្ជាតិខ្មែរតែមួយ» សម្រាប់មេដឹកនាំស្ថាប័នកំពូលៗ ដោយសំឡេង ៥៧រូប នៃសមាជិកព្រឹទ្ធសភាទាំងមូល ៦២រូប ក្នុងកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃអង្គារនេះ។
រដ្ឋសភាសម្រេចអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី «វិសោធនកម្មរដ្ឋធម្មនុញ្ញ» ពាក់ព័ន្ធនឹងការកំណត់ឱ្យមាន «សញ្ជាតិខ្មែរតែមួយ» សម្រាប់មេដឹកនាំស្ថាប័នកំពូលៗ ដោយសំឡេង ១១១លើ១១១សំឡេង ក្នុងកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃចន្ទនេះ។
គណៈរដ្ឋមន្រ្តីបានសម្រេចអនុម័តលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្តីពី «វិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ថ្នាក់ដឹកនាំជាតិត្រូវមានសញ្ជាតិខ្មែរតែមួយគត់» ខណៈអ្នកវិភាគរិះគន់ថា ការអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញនេះប្រញាប់ប្រញាល់ពេកហើយ។
ព្រឹទ្ធសភាបានឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពដ៏ចម្រូងចម្រាស ដោយទទួលបានសំឡេងគាំទ្រ៤០សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភា៤៦រូបដែលមានវត្តមាន ខណៈព្រឹទ្ធសមាជិកមកពីគណបក្ស សម រង្ស៊ី មិនបោះឆ្នោតគាំទ្រសេចក្ដីព្រាងច្បាប់នេះ។ ក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គលើកទី៨ព្រឹទ្ធសភា នីតិកាលទី៣ នៅថ្ងៃអង្គារនេះ ព្រឹទ្ធសភាបានឲ្យដឹងថា អង្គប្រជុំបានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពនេះ ដោយឥតកែប្រែ ក្នុងសំឡេង៤០នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលដែលមានវត្តមាន។
សមាជិកព្រឹទ្ធសភាមួយរូបមកពីគណបក្សប្រជាជនកម្ពុជា លោក ប៉េង ប៉ាត់ បានទទួលមរណភាពកាលពីយប់អធ្រាត្រថ្ងៃពុធនេះ ដោយរោគាពាធ។ នៅក្នុងសេចក្តីជូនដំណឹងមួយចេញផ្សាយនៅថ្ងៃទី២ខែមីនានេះ ព្រឹទ្ធសភាបានឲ្យដឹងថាលោក ប៉េង ប៉ាត់ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ចនិងមុខងារសាធារណៈបានទទួលមរណភាព នៅវេលាម៉ោង១និង៣៥នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ សេចក្តីជូនដំណឹងបន្តថាពិធីដង្ហែសពនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃសៅរ៍ទី៥ខែមីនា ទៅវត្តបុទុមវត្តី។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម