
បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ រកឃើញបទល្មើសកាប់ឈើជិត១០០ករណី
បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ បានរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើចំនួនជិត១០០ករណីបន្ថែមទៀត ខណៈពួកគេថាបទល្មើសទាំងនេះបន្តកើតឡើងដោយសារការអនុវត្តច្បាប់នៅធូររលុង និងភាពអសកម្មរបស់មន្ត្រី។
បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ បានរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើចំនួនជិត១០០ករណីបន្ថែមទៀត ខណៈពួកគេថាបទល្មើសទាំងនេះបន្តកើតឡើងដោយសារការអនុវត្តច្បាប់នៅធូររលុង និងភាពអសកម្មរបស់មន្ត្រី។
រាជរដ្ឋាភិបាល កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ បានដាក់ព្រៃព្រះរការ ជាដែនជម្រកសត្វព្រៃ ដែលមានទំហំ៩៦ ០០០ហិកតា នៅភូមិសាស្ត្រប្រជុំ ៣ស្រុក គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្តព្រះវិហារ។ បើទោះបីជាបានដាក់បញ្ចូលជាតំបន់ដែនជម្រកសត្វព្រៃយ៉ាងណាក្ដី ក៏ប្រជាសហគមន៍ជនជាតិដើមភាគតិចគួយ នៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ នៅតែអះអាងថា ព្រៃព្រះរការ នៅតែរងការទន្ទ្រាន និងកាប់បំផ្លាញពីសំណាក់ឈ្មួញ ក្រោមរូបភាពជួលប្រជាពលរដ្ឋមូលដ្ឋាន និងជនចំណាកស្រុកកាប់បំផ្លាញ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកឡើងថា ក្រសួងនឹងអនុញ្ញាតឱ្យមានការនាំចូលឈើពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការក្នុងស្រុក ខណៈកំណើននៃការប្រើប្រាស់ឈើរបស់ប្រជាពលរដ្ឋមានការកើនឡើង។
ប្រជាសហគមន៍ខេត្តស្ទឹងត្រែង បង្ហាញការព្រួយបារម្ភពីការបាត់បង់ឈើប្រណិតក្នុងតំបន់ព្រៃឡង់ ខណៈពួកគាត់ចុះល្បាតរយៈពេលត្រឹមមួយថ្ងៃ រកឃើញបទល្មើសព្រៃឈើ ១០ករណី ហើយភាគច្រើនជាប្រភេទឈើសុក្រំ។
ក្រុមអង្គការសង្គមស៊ីវិល សហគមន៍ និងយុវជន បានស្នើទៅរដ្ឋមន្ត្រីក្រសួងកសិកម្មឱ្យពង្រឹងការអនុវត្តច្បាប់លើមន្ត្រីក្រោមឱវាទ និងអ្នកដែលប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃឈើ ជួញដូរសត្វព្រៃ និងទន្ទ្រានដីព្រៃលិចទឹក ដើម្បីធានាបានយុត្តិធម៌ពេញលេញស្របតាមគោលការណ៍នីតិរដ្ឋ។
បណ្ដាញសហគមន៍ព្រៃឡង់ អះអាងពីករណីបទល្មើសចាប់យកស្វាចេញពីតំបន់ការពារមួយនេះកំពុងកើតឡើងរាល់ពេលពួកគេចុះល្បាត ហើយជនល្មើសទាំងនោះមិនទាន់ត្រូវបានអាជ្ញាធរចាត់វិធានការច្បាប់នៅឡើយទេ។
ស្នូរកាំភ្លើងផ្ទុះចេញពីកាំភ្លើងវែងមួយដើមរបស់មន្រ្តីឧទ្យានុរក្ស ដែលបានទាញចំណាប់អារម្មណ៍បណ្ដាញសហគមន៍ព្រៃឡង់ដែលកំពុងឮសំឡេងអារឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃមួយនេះ។
បណ្តាញសហគមន៍ព្រៃឡង់ ស្នើដល់រដ្ឋាភិបាលដកហូតសិទ្ធិសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ និងតួនាទីមន្ត្រីរាជការរូបណាដែលពាក់ព័ន្ធនឹងបទល្មើស ព្រមទាំងអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងក្នុងការទប់ស្កាត់បទល្មើសនានានៅតំបន់ការពារមួយនេះ ក្រោយពួកគេសង្កេតឃើញសកម្មភាពល្មើសច្បាប់នៅជុំវិញតំបន់ព្រៃឡង់ នៅបន្តកើតមានយ៉ាងអនាធិបតេយ្យ។
ប្រជាសហគមន៍ព្រៃឡង់ ខេត្តស្ទឹងត្រែង សម្ដែងការព្រួយបារម្ភពីការបាត់បង់មុខរបរប្រពៃណីតាមរយៈការទាញយកផលអនុផលព្រៃឈើ ខណៈពួកគាត់នៅតែរកឃើញថា បទល្មើសកាប់បំផ្លាញព្រៃឈើបន្តកើតមានឡើងឥតឈប់ឈរ។
ជនជាតិដើមភាគតិចកួយ នៅតំបន់ក្បិតចង្ហូរខ្នារ ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មានប្រពៃណីចូលព្រៃចៀរជ័រ ដងជ័រ បោចវល្លិ ធ្វើចន្លុះ កាប់បន្លែព្រៃ ជីករំដេង រកមើមចិន ដកផ្សិត ជីកដំឡូង កាប់សោម ច្រូតស្បូវ បេះផ្លែឈើព្រៃ ដូចជា ផ្លែគុយ សុគង់ រំដួល និងរកអនុផលព្រៃឈើជាច្រើនទៀត ដើម្បីយកទៅលក់។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម