
ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន លោក ឬទ្ធី សំណាង ទទួលមរណភាពដោយរោគាពាធ
លោកឧកញ៉ា ឬទ្ធី សំណាង ជាពាណិជ្ជករមួយរូបដែលត្រូវបានស្គាល់ថា ជាប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន និងជាបុគ្គលមួយរូបដែលមានទំនាក់ទំនងនឹងទីតាំងអាជីវកម្មមួយចំនួនក្នុងក្រុងព្រះសីហនុ បានទទួលមរណភាពកាលពីព្រឹកថ្ងៃពុធនេះ ដោយរោគាពាធ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយដែលចេញដោយក្លឹបបាល់ទាត់មួយនេះ។