
ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី នឹងទៅបំភ្លឺនៅតុលាការដើម្បីទារយកភ្នំមួយមកទុកជាសម្បត្តិរដ្ឋវិញ
ជនជាតិដើមភាគតិចពូនងនៅខេត្តមណ្ឌលគិរី អះអាងថា ពួកគេនឹងទៅបំភ្លឺនៅសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៥ ខែតុលាខាងមុខនេះ ដើម្បីទាមទារឱ្យតុលាការយក «ភ្នំរ៉ាដាង» ដែលមានទំហំជិត៥ហិកតាមកទុកជាសម្បត្តិរដ្ឋវិញ ក្រោយពីភ្នំនេះត្រូវបានអ្នកនៅទីនោះលួចលក់ឱ្យបុគ្គល២នាក់ កាលពីឆ្នាំ២០១៩។