កម្ពុជានឹងមានភ្លៀងធ្លាក់៥ថ្ងៃបន្ថែមទៀតដែលអាចធ្វើឱ្យខេត្តមួយចំនួនប្រឈមជំនន់ទឹកភ្លៀងសាជាថ្មី
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយថាកម្ពុជានឹងបន្តមានភ្លៀងធ្លាក់ស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស ដែលធ្វើឱ្យបណ្ដាតំបន់ផ្ទៃរងទឹកភ្លៀង និងខេត្តមួយចំនួនអាចប្រឈមជំនន់ទឹកភ្លៀងសាជាថ្មីទៀត។