
ក្រសួងទេសចរណ៍ផ្ទេរមុខងារគ្រប់គ្រងមណ្ឌលកម្សាន្តមនុស្សពេញវ័យឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ
ក្រសួងទេសចរណ៍បានសម្រេចផ្ទេរមុខងារគ្រប់គ្រងមណ្ឌលកម្សាន្តមនុស្សពេញវ័យឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរថ្នាក់រាជធានីខេត្ត លើកលែងតែមណ្ឌលកម្សាន្តមនុស្សពេញវ័យលក្ខណៈស្តង់ដារឬស្ថិតនៅក្រោមការគ្រប់គ្រងរបស់សណ្ឋា គារថ្នាក់ផ្កាយបួនឡើង។ក្នុងប្រកាសមួយចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានសម្រេចធ្វើប្រតិភូកម្មមុខងាររបស់ខ្លួនលើការគ្រប់គ្រងមណ្ឌលកម្សាន្តមនុស្សពេញវ័យដូចជាខារ៉ាអូខេ រង្គសាល ឌីស្កូតែក(ក្លឹប)និងបៀរហ្កាឌិនជាដើមនោះទៅឲ្យអាជ្ញាធររាជធានី ខេត្តជាអ្នកគ្រប់គ្រង ហើយមន្ទីរទេសចរណ៍រាជធានីខេត្តជាសេនាធិការដល់អាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តការងារនេះ។