
ក្រសួងថាពិតជាមានករណីស្លាប់នៅមណ្ឌលព្រៃស្ពឺ ប៉ុន្តែបដិសេធការចោទដែលថាមណ្ឌលមិនយកចិត្តទុកដាក់
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មិនអាចបញ្ជាក់ពីចំនួនមនុស្សស្លាប់ជាក់លាក់នៅមណ្ឌលព្រៃស្ពឺ បន្ទាប់ពីអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយបានចោទប្រកាន់ថា មានការស្លាប់ និងការថែទាំមិនដិតដល់ ប៉ុន្តែអ្នកនាំពាក្យក្រសួងសង្គមកិច្ច បានបដិសេធចំពោះការថាមិនយកចិត្តទុកដាក់ ឬការចោទដែលថាមានការរំលោភបំពានណាមួយ។