
ក្រសួងក្រើនរម្លឹកឱ្យរៀបចំផ្ដល់សេវា២៤ម៉ោងលើ២៤ម៉ោងនៅតាមមណ្ឌលសុខភាពនិងពេទ្យបង្អែក
ថ្នាក់ដឹកនាំក្រសួងសុខាភិបាលក្រើនរម្លឹកដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ត្រូវចាត់វិធានការឱ្យការិយាល័យស្រុកប្រតិបត្តិ និងមូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់ រៀបចំផ្ដល់សេវា២៤ម៉ោងលើ២៤ម៉ោងជូនប្រជាពលរដ្ឋដែលទៅទទួលសេវា។