
សង្គមស៊ីវិលថា ការទន្ទ្រានដីខុសច្បាប់បន្តគំរាមកំហែងធ្ងន់ធ្ងរដល់ព្រៃឈើនិងតំបន់ការពារធម្មជាតិផ្សេងទៀត
ក្រុមយុវជន សហជីព និងអង្គការសង្គមស៊ីវិល បង្ហាញក្ដីបារម្ភក្រោយរកឃើញថា ការទន្ទ្រានដីយកធ្វើជាកម្មសិទ្ធិបានបន្តគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់តំបន់ព្រៃឈើ តំបន់ការពារធម្មជាតិ តំបន់បឹងទន្លេសាប និងព្រៃសហគមន៍ ខណៈរដ្ឋាភិបាលពុំបានឆ្លើយតបទាន់ពេលវេលាទៅនឹងការកើនឡើងនូវសកម្មភាពកាប់បំផ្លាញទាំងនោះទេ។