
លោក ហ៊ុន សែន បញ្ជាឱ្យរៀបចំមន្ទីរពេទ្យ«ហ្លួងម៉ែ»ធ្វើជាមន្ទីរពេទ្យឯកទេសជំងឺមហារីក
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ» ឱ្យទៅជាមន្ទីរឯកទេសផ្នែកជំងឺមហារីក តាមយោបល់របស់កូនប្រសាលោក ដើម្បីធានាឱ្យផ្នែកជំងឺនេះមានទីតាំងព្យាបាលមួយជាក់លាក់នៅកម្ពុជា ដោយថា បច្ចុប្បន្ន អ្នកជំងឺមហារីកមានច្រើនណាស់ក្នុងប្រទេស។