
មន្ទីរសាធារណការរាជធានីភ្នំពេញសម្រុកជួសជុលផ្លូវ ក្រោយនាយករដ្ឋមន្រ្តីព្រមាន
មន្ទីរសាធារណការរាជធានីភ្នំពេញបានចាប់ផ្តើមភ្លាមៗការងារជួសជុលផ្លូវនៅរាជធានីភ្នំពេញ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានដកតំណែងប្រធានមន្ទីរសាធារណការ ករណីមិនជួសជុលផ្លូវកាលពីកន្លងទៅ។ បើតាមហ្វេសប៊ុករបស់មន្ទីរសាធារណការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ មន្ទីរសាធារណការរាជធានី បានចាប់ផ្តើមដំណើរការជួសជុលគ្រលុកសំបុកមាន់ផ្លូវលេខ២០A ចាប់ពីរង្វង់មូលដីក្រហមខណ្ឌដង្កោដល់ស្រុកកណ្តាលស្ទឹង ប្រវែង៩០២០ម៉ែត្រ។ ចំណែកកាលពីថ្ងៃចន្ទ មន្ទីរសាធា រណការបានបង្ហោះព័ត៌មានថានៅថ្ងៃទី០២-០៥ខែមេសា ឆ្នាំ២០១៦ មន្ទីរសាធារណការរាជធានី បានជួសជុលផ្លូវដោយប្រើកៅស៊ូអ៊ុតACនៅមហាវិថីម៉ៅសេទុង ត្រង់ចំណុចកែងមហាវិថីព្រះនរោត្តម ផ្លូវលេខ១៦៣ ចាប់ពីមហាវិថីម៉ៅសេទុងដល់ផ្លូវលេខ២៧១និងផ្លូវលេខ៣៩២ពីមហាវិថីព្រះមុនីវង្សដល់ផ្លូវលេខ៦៣។ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបដិសេធមិនអត្ថាធិប្បាយលើការងារនេះ ដោយបង្វែរសំណួរទៅសាលារាជធានីភ្នំពេញវិញ។ វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ បាននៅឡើយទេ។ កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញឲ្យពិនិត្យមើលជួសជុលផ្លូវដែលខូចក្នុងរាជធានីឲ្យបានល្អ ដោយលោកបានព្រមានថានឹងដកតំណែងផងដែរ ប្រសិនបើនៅតែអនុវត្តតួនាទីមិនបានល្អ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងរិះគន់ចំៗទៅប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ថា