
រដ្ឋមន្រ្តីមហាផ្ទៃបណ្តេញនិងដកហូតមុខតំណែងមន្រ្តីនៃបណ្ឌិត្យសភានគរបាល២២នាក់
មន្រ្តីនគរបាលចំនួន២០នាក់នៃបណ្ឌិត្យសភានគរបាលត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្រេចបណ្តេញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិនិង២នាក់ទៀតត្រូវបានដកហូតមុខតំណែអ ដោយសំអាងថាពួកគេមិនបានមកបំពេញការងារនិងអសកម្មនឹងការងារ។នៅក្នុងប្រកាសចុះហត្ថលេខាដោយរដ្ឋមន្រ្តីមហាផ្ទៃ លោក ស ខេង នៅថ្ងៃទី២៦ខែកុម្ភៈ ហើយវីអូឌី(VOD )ទើបទទួលបាន ក្រសួងមហាផ្ទៃបញ្ជាក់ថាត្រូវបានអនុវត្តវិន័យចំពោះមន្រ្តីនគរបាល២០នាក់នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដោយដកហូតតមុខតំណែង ឋានន្តរសក្តិនិងបណ្តេញចេញផុតពីក្របខណ្ឌមន្រ្តីនគរបាលជាតិ។