នាយករដ្ឋមន្ត្រីជប៉ុនគ្រោងនឹងជួបលោក ចូ បៃដិន នៅឯសេតវិមាននៅសប្ដាហ៍ក្រោយ
សេតវិមាន បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នៅឯសេតវិមាន នៅថ្ងៃទី១៣ ខែមករា សប្ដាហ៍ក្រោយនេះ ដើម្បីពិភាក្សាលើប្រធានបទមួយចំនួនដែលទាក់ទងនឹងប្រទេសកូរ៉េខាងជើង អ៊ុយក្រែន ភាពតានតឹងរវាងចិនជាមួយតៃវ៉ាន់ និងឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រកបដោយសេរីនិងបើកចំហ។